ត្បូងឃ្មុំ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២ ០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥។
លោកព្រំ សុភមង្គល បានង្លែងបែបនេះ នៅក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីពីសង្គ្រាម ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រី និងបុគ្គលិកកំពុងបម្រើការងារនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានប្រមាណ ១ ៨០០នាក់ និងមានជនពលី ពិការ មរណៈ និងចូលនិវត្តន៍ចំនួនជិត ៤០០នាក់៕