ភ្នំពេញ៖ ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០បានយកអំណោយផ្តល់ជូនកម្មករសំណង់ ដែលជួបគ្រោះថ្នាក់ពេលបំពេញការងារ នៅការដ្ធានមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ។
អំណោយទាំងនោះរួមមានជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ចែកជូនដល់ ជនរងគ្រោះឈ្មោះ សា ហ័ង ដែលកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់ពី វះកាត់តឆ្អឹងដៃ និងថ្គាមរួច។
សូមបញ្ជាក់ថា “មូលនិធិឧកញ៉ា ហ៊ួត ជា” ជាមូលនិធិសប្បុរសធម៌មួយ បង្កើតឡើងសម្រាប់ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិនបើបងប្អូនធ្វើការលើវិស័យសំណងមានគ្រោះថ្នាក់ អាចទាក់ទងមកក្រុមការងារលោកឧកញ៉ា ហើយក្រុមការងារលោកឧកញ៉ា នឹងទាក់ទងទៅវិញ ដើម្បីសិក្សាពីវិធីជួយបន្ត៕