ខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
ខេត្តរតនគិរីមានតំបន់ទេសចរណ៍ប្រមាណ២៤កន្លែង ដែលកំពុងទាក់ទាញទេសចរទៅកម្សាន្តពីមួយឆ្នាំទៅមួយឆ្នាំ។
តំបន់ទេសចរណ៍ធម្មជាតិទាំងនោះមានដូចជា៖ បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង)ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។
បើទោះខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី ក៏ខេត្តមានសណ្ឋាគារគ្រប់គ្រាន់សម្រាប់បម្រើភ្ញៀវទេសចរក្នុងការមកស្នាក់នៅនាពេលបុណ្យជាតិធំៗផងដែរ៕