ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០ លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស

ក្នុងគណនេយ្យហ្វេសប៊ុនរបស់​សម្តេចតេជោ​បាន​បញ្ជាក់ថា«បងប្អូនជនរួមជាតិ!ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនិមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយះពេល១៥ថ្ងៃដែលថវិការសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ»។

សម្តេចតេជោបន្ថែមថា សូមកុំមានការភន័ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីសក័ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិការសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ១៩នេះ៕