ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជបណ្ឌិត្យសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជប៉ុននាំ ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន  ។

លោក បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា នៅក្នុងពេលអនាគតនេះ យើងនឹងរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជាលើជំនាញកសិកម្ម សំណង់ និងឈានទៅការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងការថែទាំមនុស្សចាស់ថែមទៀត។

សូមបញ្ជាក់ថា ជំនួបជាមួយភាគីជប៉ុន បានរៀបចំឡើងជាបន្តបន្ទាប់ ក្រោយពីមានជំនួបផ្លូវការមួយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ រវាងលោក បណ្ឌិត សភា ចារ្យ សុខ ទូច ជាមួយលោក មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕