ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឧបត្ថម្ភថវិកា ២លានរៀល ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនពលរដ្ឋកម្ពុជា។
ឧកញ៉ា កែវ មុំបានលើកឡើងថា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរដូចគ្នា នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមចែករំលែកនូវថវិការចំនួន ៥០០ដុល្លារស្មើនិង២លានរៀល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រីតែម្តង។
ក្នុងស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធនធានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។