ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ណេង ប្រធានគណ:កម្មការទី៤នៃរដ្ឋសភាបានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១មុឺនដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

លោក ហ៊ុន ណេង ប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១មុឺន ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការប្រកាសរបស់ លោក ហ៊ុន ណេង បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សម្តេចបានបញ្ជាក់ថា កាទិញជាជំហានដំបូង នឹងមានចំនួន ១លាន ដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។