(ភ្នំពេញ)៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) លេីកទី៤ អាណត្តិទី១ តាមរបៀបវារៈដូចខាងក្រោម÷
១-ការពិនិត្យ និងអនុម័តលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន
២-បញ្ហាផ្សេងៗ
លោកប្រធាន ក៏បានថ្លែងនូវការកោតសរសេីរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡេីង ដេីម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ និងពិភាក្សានាពេលនេះ។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លេីរបៀបវារៈនិមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដេីម្បីធ្វេីយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមប្រធាន ក៏បានស្នេីដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។