ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ានី ៖«នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ»

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​​បានថ្លែងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​នៅថ្ងៃនេះថា «នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ»
ទី១ ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។
ទី២ សន្តិភាព បានផ្តល់ឱកាសឲ្យកម្ពុជាអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៍ដូចជាការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងពិភពលោក។