ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ព្រមាន​ទៅ​បុគ្គល​​ឈ្មោះ ចាន់ យ៉េត ជា​អតីត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ឲ្យ​បញ្ឈប់​សកម្មភាព​បំផុសបំផុល និង​បោក​ប្រាក់​ប្រជាជន

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ព្រមាន​ទៅ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ យ៉េត ស្ថិតនៅក្នុង​គណបក្ស​មួយ ជា​អតីត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ឲ្យ​បញ្ឈប់​សកម្មភាព​បំផុសបំផុល និង​បោក​ប្រាក់​ប្រជាជន នៅ​តំបន់​អភិវឌ្ឍន៍​ជ​ម្រុ​ក ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្រមាន​ថា «​បើ​អ្នកឯង មិន​បញ្ឈប់​សកម្មភាព និង​ដកខ្លួន​ចេញ​ទេ អ្នកឯង​នឹងត្រូវ​ចាប់ខ្លួន​ភ្លាម​! ខ្ញុំ​ឲ្យ​ខាង​ប្រឆាំង​អំពើពុករលួយ រៀបចំ​ឯកសារ​រួចហើយ បើ​អ្នកឯង មិន​ដកខ្លួន​ទេ នឹងត្រូវ​ចាប់ខ្លួន​ភ្លាម​។ អ្នកពាក់ព័ន្ធ​ជាមួយ ចាន់ យ៉េត ក៏ត្រូវ​ដកខ្លួន​ភ្លាម​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​បន្តការងារ​អភិវឌ្ឍន៍​នៅ​តំបន់​ជ​ម្រុ​ក ជូន​បងប្អូន​ជនពិការ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​នោះ ហើយ​សម្តេច​មិន​ដកថយ ក្នុង​ការជួយ​លើ​ការអភិវឌ្ឍន៍​នៅ​ទីនោះ​ទេ​។ នៅពេល​សាងសង់​សាលារៀន​ហើយ សម្តេច​ក៏បាន​ណែនាំ​ឲ្យ​នាយករង​ខុទ្ទកាល័យ​របស់​សម្តេច ដាក់​អំពូល​ពន្លឺព្រះអាទិត្យ​ថែម​ទៀតផង​៕
Image may contain: 1 person