លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងភរិយា ក្នុងឱកាសឆ្នាំសកល២០២១សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ក្រុមគ្រួសារ។
លោក សាម៉ន បណ្ឌិត្យ និងភរិយា បុត្រា បុត្រី និងសហការី ផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សា ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្សី ជួនតែសេចក្តីសុខ នឹងទទួលបានជ័យជំនះថ្មីៗ នាឱកាសឆ្នាំសកល២០២១នេះ »។
លោករដ្ឋលេខាធិការ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា សឯកឧត្តមរដ្ឋមន្រ្តី និង ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។