ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឲ្យបង្ក្រាបក្មេងទំនើងមិនថាកូនអ្នកណាទេ

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារគ្រប់គ្រងមុខញ្ញាក្មេងទំនើង និងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនគិតថាក្មេងទំនើងនោះជាកូនអ្នកណានោះឡើយ។
ការបញ្ជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដាក់ចេញនូវវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការនិងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវចៀសវាងការធ្វើរបាយការណ៍ភូតកុហកពីមុខសញ្ញាក្មេងទំនើងនេះ។