លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ប្រាយវ៉េគ្រុប និងលោកជំទាវ បុត្រា បុត្រី រួមទាំងសហការីទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រធីតា។
លោកឧកញ៉ាអគ្គនាយកផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សា សម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាស វៃនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។