ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុងនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ចាប់ពី ១៣អង្សារ ទៅ ១៥អង្សារ លាយឡំជាមួយខ្យល់មធ្យម (ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ )។ សម្រាប់រាជធានីភ្នំពេញសីតុណ្ហភាព នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់១៦អង្សារ។