ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព

លោក ហៃ ស៊ីណា (វឌ្ឍនា) អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព ​ជា​ផ្លូវការហើយ កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០២១នេះ​​ ដែល​​ពិធី​ប្រគល់​លិខិតតែងតាំងនេះ ធ្វើ់​ឡើង​នៅទីស្នាក់ការ​​សមាគម​នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ​​។​​

លោកបណ្ឌិត ថាន វុត្ថា ​​ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព បានបញ្ជាក់ថា ​ដោយ​យោងលើ​តម្រូវ​​ការ​​របស់​សមាគ​​​ម​​ និងសមត្ថភាពរបស់ លោកអគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​គឺលោក ពិតជាមានទឹកចិត្ត ក្នុងការ​​ជួយ​ពង្រឹង​​សមត្ថភាព​​និងវិជ្ជាជីវៈរបស់​អ្នក​​សារព័ត៌មាននៅសមាគម​យើងខ្ញុំ​​ ​។ ដូច្នោះ ​លោកសម្រេចតែងតាំង ហៃ ស៊ីណា ​ដើម្បីឲ្យ​​​លោកមានលទ្ធភាព​​​ជួយពង្រឹង​ក្រមសីលធម៌​ និង​ចំណេះដឹងវិជ្ជាជីវៈ​​ អ្នក​​ដល់ព័ត៌មានយើង​​​​ នៅក្នុងសមាគម​​តែម្តង ពោល លោកនឹងចូលរួម​​ជួយ​បណ្តុះបណ្តាល​​ដល់អ្នកកាសែតយើង​​​តែម្តង​​។​

​សម្រាប់ លោក ហៃ ស៊ីណា (វឌ្ឍនា) បានថ្លែងថា ​​លោកពិតជាសប្បាយរីករាយ​ ដែល​​លោកបណ្ឌិត ថាន វុត្ថា ផ្តល់តួនាទីនេះជូន​​លោក​​​ ហើយ​កិច្ចការងារសំខាន់​​គឺ រួម​គ្នាអភិវឌ្ឍន៍​និង​ពង្រឹង​វិជ្ជាជីវៈអ្នកសារព័ត៌មានយើងឡើងវិញ​​ ដើម្បីចូល​​រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម​ជាតិ​​និងរាជរដ្ឋាភិបាល​​

លើសពីនេះ លោក​បន្ថែមថា«គោលដៅយើងក្នុងនាមអ្នកសារព័ត៌មាន​​​ កុំយកអាជីពមួយនេះ ប្រើ​ប្រាស់ ខុសវិជ្ជាជីវៈរបស់ខ្លួន ​ឬបំពានសិទ្ធិបុគ្គលជាដ់ើម​ ​​​​ដូចពាក្យស្លោកសម្តេចតេជោ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត​»។