រុស្ស៊ី បានដាក់បង្ហាញ យន្តហោះដឹកទំនិញ MS-21 airliner យន្តហោះចម្បាំង Mikoyan MiG-35, MiG-29M , Yakovlev Yak-130 រួមទាំងឧទ្ធម្ភាគចក្រ ច្រើនប្រភេទទៀតនៅក្នុងពិធីតាំងពិព័រណ៌ មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស ធំបំផុតនៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០១៩នេះ ។
រុស្ស៊ីបានដាក់បង្ហាញយន្តហោះចម្បាំង S-35 fighter jet ដែលជាយន្តហោះចម្បាំងល្បីល្បាញជាងគេ និងត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាយោធាជំនាន់ទី៥ ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងសមរភូមិប្រយុទ្ធ ។
រុស្ស៊ីកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញឥណ្ឌាឲ្យទិញយន្តហោះរបស់ខ្លួន ទាំងយន្តហោះចម្បាំង និងយន្តហោះដឹកទំនិញ រួមទាំងឧទ្ធម្ភាគចក្រផងដែរ ខណៈដែលឥណ្ឌា មើលឃើញតែយន្តហោះចម្បាំងរបស់ប្រទេសបារាំង ៕