ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ស្នងការដ្ឋាន​នគរបាលខេត្តកែបបញ្ជារកម្លាំងរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល

ខេត្តកែប​: ​​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការ​ដ្ឋាន​អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានចុះរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល។

ហេីយករណីខាងលើនេះកំពុង​មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ចំបក់​ សង្កាត់​អូរក្រសារ​ ក្រុង​កែប។ការចុះរុះរើនេះ គឺដើម្បី​រក្សាស្ថានភាពដើម និងបេីកផ្លូវ​សាធារណៈ​ជូន​ដល់ប្រជាពលរដ្ឋ​ មហាជន​សម្រាប់ប្រេីប្រាស់ជា​ផល​ប្រយោជន៍​សាធារណៈ​ ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ខ្ញុំសូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ កុំ​ប្រព្រឹត្ត​និងយក​គំរូ​​តាមករណីការឆ្លៀតឱកាសបែបនេះ​ ដែលមេីល​ឃេីញ​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​ផល​ប្រយោជន៍​សាធារណៈ​ ។

ក្នុងករណីនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព នៅមូលដ្ឋានមានការរីកចម្រើនគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេចតេជោ​មានសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត​ ៕