ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀតបានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត)កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។

បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺ ក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាចជាមួយក្រុមការងារទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។
ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរនៅតែមិនមានដំណឹងនៅឡើយទេ។
លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ (សូមមើលរូបភាព)ដែលបានបាត់បង់ ហើយបើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងលេខទូរសព្ទដូចខាងក្រោម ខាងយើងខ្ញុំនឹងមានជូនជាសារគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)។


087 552 211 , 097 555 2211
សូមអរគុណ