សហគ្រិនវ័យក្មេងនៅកម្ពុជាដែលជាសមាជិករបស់ CEO Master club បាន បោះទុនវិនិយោគរួមគ្នាលើវិស័យអប់រំ ជាមួយនិងលក្ខណៈស្តង់ដារអន្តរជាតិ ហើយការវិនិយោគនេះស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានឲ្យដឹងថា ការវិនិយោគបង្កើតសាលាអន្តរជាតិ ចុង អ៊ីងនេះ ដោយសារតែចង់ចូលរួមកសាងធនធានមនុស្សនៅកម្ពុជា ជាក់ស្តែងរយៈប៉ុន្មានខែនេះ សាលាទទួលបានការគាំទ្រច្រើន ហើយ ការវិនិយោគនេះដោយក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមានការចូលរួមជាភាគហ៊ុនស្ថាបនិកមានដូចជា លោក អោម សេងបូរ៉ា និងសហគ្រិន ម្ចាស់អាជីវកម្ម មួយចំនួនទៀត ដើម្បីចូលរួមជាមួយអភិវឌ្ឍជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ការបណ្តុះបណ្តាលនេះគឺផ្តោតលើភាសាចិន អង់គ្លេស និងភាសាខ្មែរ ជាចម្បង ដោយសារតែបច្ចុប្បន្ននេះនិន្នា
ការនៃការវិនិយោគពីប្រទេសចិនកំពុងតែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយសាលាអន្តរជាតិ ចុង អ៊ីង នឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។
លោកសេង វណ្ណារិទ្ធ បានបញ្ជាក់បន្ថែមថា ការវិនិយោគរបស់សមាជិក CEO Master club គឺស្របតាមការលំហូរចូលពីអ្នកវិនិយោគិនចិននៅកម្ពុជា ហើយការបណ្តុះជនធានមនុស្សនៅពេលនេះអ្នកវិនិយោគបរទេសកំពុងតែត្រូវការជាចាំបាច់នូវធនធានមនុស្ស។
ការវិនិយោគបង្កើតសាលាអន្តរជាតិ ចុង អ៊ីង នេះឡើងជាការរួមចំណែកមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាដែលកំពុងតែមានតម្រូវការខ្លាំង ហើយសាលាអន្តរជាតិមួយនេះនឹងជួយអភិវឌ្ឍន៍ដល់កុមារកម្ពុជាផងដែរ។
សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅមាន ៣ភាសា គឺ ភាសាចិន អង់គ្លេង និងភាសារខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជានិងមានទីតាំង ស្ថិតនៅសង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាការវិនិយោគរួម ដោយសហគ្រិនវ័យក្មេងនៅកម្ពុជា និងជាសមាជិករបស់ CEO Master club មាន លោក អោម សេងបូរ៉ាជាដៃគូរវិនិយោគ រួមនិងសហគ្រិនវ័យក្មេងមួយចំនួនទៀតជាដៃគូរភាគហ៊ុន ។
សាលាអន្តរជាតិ ចុង អ៊ីង នឹងពង្រីកសក្តានុពលបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ហើយនេះជាការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនិងជំរុញការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជា៕