ភ្នំពេញ៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៏សង្គម និងសន្តិសុខមនុស្សនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃបានបើកកិច្ចប្រជុំតាមវីដេអូ (Conference Video) ស្តីអំពី”ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់” នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ ជ.ប.ជ បានដឹកនាំសម្របសម្រួលដើម្បីធ្វើការកែរសម្រួល លើសេចក្តីព្រាងអនុស្សរណៈដែលមិនទាន់មានការឯកភាពគ្នា។
កិច្ចប្រជុំនេះនិងពិភាក្សាលម្អិតតាមខ្លឹមសារដែលមានចែងនៅក្នុងកថាខ័ណ្ឌ និមួយៗនៃ ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលថៃឡង់ដ៍ ។
អញ្ជេីញចូលរួមកិច្ចប្រជុំតាមវីដេអូនេះ មានតំណាងក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការរងនគរបាលជាតិ និង អង្គការ IOM ៕