ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនគ្រួសារកក់ក្តៅចុះកិច្ចព្រមព្រៀង និងតំណាងចែកចាយ លក់ផលិតផលគ្រឿងសម្អាងផ្តាច់មុខ​​

ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងភាពច្បាស់លាស់ រវាងនិង តំណាងចែកចាយ ដែលមានការចូលរួមពីមេធាវី ទ្រង់ទ្រាយធំលើកដំបូងប្រចាំឆ្នាំ2021  ដែល​ គោលបំណង់ធំដែលយើងបង្កើតកម្មវិធីចុះកិច្ចព្រមព្រៀងនេះឡើងគឺ ដើម្បីរកអោយឃើញអ្នកធ្វើរឿងតែ១ជាមួយក្រុមហ៊ុន គឺមិនលក់ផលិតផលគ្រឿងសម្អាងផ្សេងៗនោះឡើយ ក្រៅពីផលិតផលក្រុមហ៊ុនគ្រួសារកក់ក្តៅ។

យោងតាម លោក ឧកញ៉ា សម្បត្តិ បាន ថ្លែងថា «ក្រុមហ៊ុនគ្រួសារកក់ក្តៅជាក់ស្តែង យើងទទួលបានថ្នាក់ដឹកនាំកំពូលទាំង១៣រូប និង តំណាងធំៗរាប់រយនាក់បានចូលរួមចុះកិច្ចព្រមព្រៀងភាពច្បាស់លាស់នេះ»។
ក្រុមហ៊ុនគ្រួសារកក់ក្តៅមានទស្សនៈវិស័យវែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឈានជើងចូលទីផ្សារអាស៊ាន និងពិភពលោក ដូច្នេះត្រូវតែរកអោយឃើញសមាជិកដែលមានចិត្តស្មោះត្រង់ ដើម្បីបង្កើតជាកំលាំងស្នូលដ៏មហិមា ដើម្បីរួមដៃគ្នា ប្រយុទ្ធ​ដណ្តើមទីផ្សារគ្រឿងសម្អាងពិភពលោកនៅឆ្នាំ2030អោយខានតែបាន ។