លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានទទួលជួបបដិសណ្ឋារកិច្ច និងសំណេះ សំណាល ជាមួយ លោក NARUGAWA Kazuya ជាទីប្រឹក្សាថ្មី JICA អម កសស ។
លោក NARUGAWA Kazuya បានប្រគល់ជូននូវពានរង្វាន់ “FY 2019 International Lifetime Contribution Award” ពីសមាគមវិស្វករសំណង់ស៊ីវិលជប៉ុន (JSCE)ដល់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែក ក្នុងវឌ្ឍនភាពផ្នែកវិស្វកម្មសំណង់ស៊ីវិលជប៉ុន និងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក្នុងបុព្វហេតុ នៃការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។