ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក អគ្គនាយក​​ ផាន អូន  អគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសហការី​​ ដោយ​​បានអញ្ជើញក្រុមហ៊ុនមួយចំនួន មកធ្វើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន។
លោក​បាន​មានប្រសាសន៍ថា «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិ​ជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ដោយផ្តោតសំខាន់​លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់(Rewarding Scheme) ច្បាស់លាស់និងត្រឹមត្រូវ។
នៅ​​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ អគ្គនាយក​​ ផាន អូន បានធ្វើការផ្សព្វផ្សាយណែនាំអំពីមាត្រានិងចំណុចសំខាន់ៗនៃច្បាប់ចំនួនពីរ ដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម រួមមាន – ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា រួមនិង​​ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជាដើម​​។