អ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅ(cruise missile)ចេញពីនាវាមុជទឹកបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញសាច់ដុំខាងយោធាបន្ថែមទៀតបង្អួតអាមេរិក ។
ការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងសមយុទ្ធយោធារយៈពេលបីថ្ងៃ នៅសមុទ្រ Strait of Hormuz ដែលជាច្រើកសមុទ្រមមាញឹកបំផុត ដោយនាវាដឹកទំនិញមកពីជុំវិញពិភពលោក ។
សូមរំលឹកថាកាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ អាមេរិកបានគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់បន្ថែមទៀត ខណៈដែលអ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកប្រឆាំងនាវាចម្បាំងរយៈចម្ងាយខ្លី ៕