ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្រសួងព័ត៌មានតំណាង លោក​ ជុំ កុសល រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។

លោករដ្ឋលេខាធិការបាន​ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​​យើង​ក៏ដូចជាក្រសួងព័ត៌មាន​​បាន​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងកចិច្ចការនេះ  ដើម្បីធ្វ់ើយ៉ាងណារួមគ្នា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សឲ្យ​បាន នឹងឈានដល់​​ចំណុចមួយ​ដែល​​ជាតម្រូវការ​ចាំបាច់​បំផុត​​ សម្រាប់​ការធានាសុវត្ថិភាព​និង​ការរស់​នៅរបស់​កូនចៅយើងឲ្យសុខសាន្ត​កាត់​បន្ថយនូវអំពើរផ្សេងៗដែលនឹង កើតមានក្នុងសង្គម​ជាតិ​​។​

​​