ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះ​​ផ្សព្វផ្សាយទីផ្សារបន្លែសុវត្ថភាពនិងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាព​លើទីផ្សារដល់ពលរដ្ឋនៅ​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖  លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពី​ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ សរុបជិត២០០នាក់។
តាមរយៈបទអន្តរាគមន៍របស់ លោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែខ្មែរ លោកស្រីបានឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនៅព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីព៍ត៌មានទីផ្សារបន្លែសុវត្ថភាព និងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាព​លើទីផ្សារ ។

លោកស្រីបានបន្ថែមទៀតថា ដោយបច្ចុប្បន្នបញ្ហាតម្រូវការបន្លែសុវត្ថភាពលើទីផ្សារមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនអាចឆ្លើយតបបានទាន់ពេលវេលាឡើយ។ អាស្រ័យហេតុនេះ តាមរយៈវេទិការនេះយើងមានគោលដៅលើកទឹកចិត្តដល់កសិករ ដាំដុះបន្លែសូម ធ្វើការពង្រឹងការដាំដុះប្រកបដោយគុណភាព និងស្នើសុំកិច្ចសហការជាមួយក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញបន្លែតាមតំលៃទីផ្សារពីបងប្អូនកសិករ។
សម្រាប់​​ លោក កាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អេអឌីប៊ី ដើម្បីលើកស្ទួយវិស័យកសិកម្ម និងបានថ្លៃងអំណរគុណចំពោះធនាគារ អេអឌីប៊ី និងក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ ដែលបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយអំពីព៍ត៌មានទីផ្សារបន្លែ និងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់ទាបជូនដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ប្រចាំខេត្តកំពង់ធំ ដើម្បីបានជ្រាបជាព័ត៌មាន និងទទួលបានចំណេះដឹងថ្មីៗបន្ថែម។

លោក បានបន្តទៀតថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ និងធនាគារអេអឌីប៊ី បញ្ហាទីផ្សារបន្លែរបស់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ធំ ពិតជាអាចដោះស្រាយបានមួយកម្រិតទៀត។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការកត់សម្គាល់មួយចំនួន ជូនដល់បងប្អូនប្រជាកសិករថា៖ -កម្មវិធីនៅថ្ងៃនេះ មានគោលបំណងដើម្បីធ្វើការណែនាំក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពមួយដែលពិតប្រាកដ ដែលកើតចេញពីកិច្ចសហការរវាងធនាគារអេឌីប៊ី ដែលជាធនាគាររបស់រដ្ឋ និងតំណាងខាងឯកជន ដើម្បីធ្វើជាភ្នាក់ងារមួយទទួលទិញបន្លែសុវត្ថិភាពពីបងប្អូនក្នុងតំលៃទីផ្សារមួយពិតប្រាកដ និងតាមតំលៃដែលបានព្រមព្រាងគ្នាក្នុងកិច្ចសន្យា។
លើសពីនេះ​ លើកទឹកចិត្តអោយបងប្អូនដាំដុះបន្លែប្រកដោយគុណភាព និងគ្មានសាធារធាតុគីមី ដើម្បីចូលរួមលើកកំពស់សុខមាលភាពអ្នកប្រើប្រាស់ ។ ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស និងគ្មានប្រភព អគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម​​បន្តស្នើសុំដ៏ទទូច ដល់បងប្អូនកសិករ សូមរៀបចំផែនការដាំដុះ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវដើម្បីផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ចូលទីផ្សារ។

លោក​បាន​​ស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្ម ឬ ជាបណ្តុំផលិតតាមតំបន់ ដោយដាក់ផែនការដាំដុះបន្លែតាមប្រភេទខុសៗគ្នា ពីតំបន់១ទៅតំបន់១ ( គួរធ្វើការបែងចែកទៅតាមប្រភេទបន្លែ ) ដោយជៀសវាងកុំឱ្យមាមការដាំដុះជាន់គ្នា ដែលជាដើមចម ធ្វើឱ្យធ្លាក់ថ្លៃនៅពេលប្រមូលផល ។
លោក កៅ ថាច បន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារទៅកាន់បងប្អូនអោយបានជាអតិបរមា។
ទន្ទឹមនេះ ដើម្បីជំរុញកំណើនការដាំដុះបន្លែសុវត្ថិភាពនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាជួយដោះស្រាយបញ្ហាតម្រូវការទុនដើម្បីផលិត លោក​​ កៅ ថាច បានធ្វើការផ្សព្វផ្សាយអំពីព័ត៌មានឥណទានរបស់ អេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់ទាប ជូនដល់បងប្អូនកសិករ និងលើកទឹកចិត្តឱ្យបងប្អូនធ្វើការទាក់ទងទៅ អេអឌីប៊ី ឬភ្នាក់ងាររបស់អេអឌីប៊ីប្រចាំខេត្តកំពង់ធំ ដើម្បីធ្វើការស្នើសុំឥណទានយកមកពង្រីកការដាំដុះបន្លែបាន។

លោក​អគ្គនាយក​​​បានបន្ថែមទៀតថា ធនាគារអេអឌីប៊ី ពេញចិត្ត និង រីករាយសហការជាមួយបងប្អូនដើម្បីលើកកំពស់ជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។