អ្នកបោះឆ្នោតប្រជាមតិនៅកោះ អូគីណាវ៉ា លើ៧០% បានបង្ហាញនូវការជំទាស់ មិនព្រមអោយអាមេរិកដាក់មូលដ្ឋានទ័ពនៅលើកោះនេះទេ ដោយប្រជាពលរដ្ឋបានចាត់ទុកថា មូលដ្ឋានយោធាអាមេរិកជាបទឧក្រិដ្ឋ នាំអោយមានភាពកខ្វក់ និងនាំអោយមានគ្រោះថ្នាក់ ។
ការជំទាស់របស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងក្រោយពីក្រុមអាជ្ញាធរនៅកោះ អូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន បានធ្វើប្រជាមតិមួយពីប្រជាពលរដ្ឋដែលនៅលើកោះនេះ ទាក់ទិននឹងការផ្លាស់ប្តួរមូលដ្ឋាយោធារបស់សហរដ្ឋអាមេរិកពីទីប្រជុំជនមកដាក់នៅលើកោះនេះ តាមការចង់បានរបស់រដ្ឋាភិបាលជប៉ុន ។
អ្នកបោះឆ្នោត២៥%យល់ឃើញថា មូលដ្ឋានទ័ពអាមេរិក មិនមកនូវប្រយោជន៍ដល់ប្រជាពលរដ្ឋជប៉ុនទេ តែផ្ទុយទៅវិញ កងទ័ពអាមេរិកបានបង្កសម្លេងរំខានដោយឧទ្ធម្ភាគចក្រ យន្តហោះ និងនាវាចម្បាំងផ្សេងៗ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕