ថៅកែផលិតកម្មថោននិយាយថា កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ។
ដំណឹងនៃការចាកចេញរបស់កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតកម្មថោន ទៅផលិតរស្មីហង្សមាស កំពុងតែក្លាយជាប្រធានបទមួយក្តៅគគុកមួយ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៍មានមួយចំនួនបង្ហោះផ្សព្វផ្សាយផ្អើលពេញហ្វេសប៊ុក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលនិយមពេញចិត្តកញ្ញា មាស សុខសោភា។
ប៉ុន្តែព័ត៍មាននេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានបដិសេធថា មិនមែនជាការពិតនោះទេ ពោលគឺកញ្ញា មាស សុខសោភា មិនបានចាកចេញពីផលិតកម្មថោននោះទេ។