ភ្នំពេញ៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជួបសំណេះសំណាលជាមួយនិស្សិតដែលបានចុះកម្មសិក្សា និងបានបញ្ចប់ការប្រឡង ដែលទទួលបានមូលវិចារទាបនៃជំនាន់ទី៦ ។ ដើម្បីពង្រឹងស្មារតីរបស់ប្អូនៗដែលជានិស្សិតចុះកម្មសិក្សាឱ្យប្រឹងប្រែងបន្ថែមទៀត និងបានណែនាំអំពីបទប្បញ្ញត្តិ និងវិន័យរបស់អគ្គនាយកដ្ឋានដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៅថ្ងៃខាងមុខ។
ពិធីសំណេះសំណាលធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ៕