ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមចេញដំណើរ មកកាន់ប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ ដើម្បីជួបចរចាជាលើកទីពីរជាមួយលោក គីម ជុងអ៊ុន ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ។
ចំណែកលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានទៅដល់ទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មុនដំណើរ ទៅដល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរ ។
ជំនួបចរចាជាលើកទីពីរ រវាងមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង នឹងចាប់ ផ្តើមនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕