មិត្តភាពជាប្រវត្តិសាស្ត្រកម្ពុជា-ចិន
សម្តេចតេជោនសយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរក្សាទំនាក់ទំ នងយ៉ាងស្អិតរមួតជាមួយមេដឹកនាំចិន ឯកឧត្តម ស៊ីជីន ភីង ដែលជាអ្នកបន្តវេន្តពីសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រដ៏អង្គអាចរបស់កម្ពុជាយើង។
ឆ្នាំ១៩៥៥ ជាឆ្នាំនៃការភ្ជាប់របងជាប់គ្នារវាងកម្ពុជា ចិន ពោល សម្តេច ព្រះនរោត្តម សីហនុ និងឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ដែលសម្តេច តា បានធ្វើស្ពានយ៉ាងរឹងមាំជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំចិន ។
ក្រៅពីការជួយកែទម្រង់សេដ្ឋកិច្ចនិងរបបនយោបាយចិន ពីរបបកុំម្មុនីសទៅជាសេដ្ឋកិច្ចទីផ្សារសេរី លនិងល សម្តេច នរោត្តម សីហនុ ធ្វើឲ្យ លោក តេង ស៊ាវពីង ទទួលយកកំណែ ទម្រង់នេះរហូតធ្វើឲ្យចិនឈានដល់ការបើកចំហរទីផ្សារនិងទេសចរទៅគ្រប់តំបន់។
លើសពីនេះមិត្តចិនបានផ្តល់គុណតម្លៃជាអនេក ថ្វាយព្រះអង្គវិញ នូវវាំងដ៏ស្អាតប្រកបដោយប្រណិតភាពនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីព្រះអង្គអាចគង់ប្រថាប់ រាល់ពេលយាងមកពិនិត្យព្រះរាជសុខភាពឬទស្សនកិច្ចផ្លូវរដ្ឋជាដើម។
គុណតម្លៃជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងពីបុព្វហេតុយ៉ាងធំរបស់ សម្តេច ព្រះបរមរតនកោដ្ឋ (សម្តចតា)ចំពោះជាតិនិងមាតុភូមិដ៏កម្សត់នៃកម្ពុជា។
សម្តេចតេជោ ជាតួអង្គប្រវត្តិសាស្ត្រនិងជារដ្ឋបុរសជាតិ ដែលធ្វើដំណើរអមពលរដ្ឋកម្ពុជា ទៅរកត្រើយសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ និង ឯកឧត្តម ស៊ី ជិនពីង មេដឹកនាំចិន ក្នុងទសវត្សថ្មីនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ ទៀត នឹងផ្តល់ភាពរុងរឿងដល់កម្ពុជាយើង រួមនិងអសស៊ានទាំងមូល។
ទំនាក់ទំនងនិងកិច្ចសហការ ការទូតគ្រប់ជ្រោយរវាង សម្តេចតេជោ និង មិត្តចិន បានផ្តល់គុណតម្លៃសម្រាប់កម្ពុជានិងអ្នកបន្តវេន្តជំនាន់ក្រោយជាប្រវត្តិសាស្ត្រដែលមិនអាចភ្លេចបាន នឹងផ្តល់នូវភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច៕
ដោយ៖ ហៃ វឌ្ឍនា(Daily-Khmer)