ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។
គួរឲ្យដឹងដែរថា ដំណាក់កាលការសាកល្បងទី ៣ នៃវ៉ាក់សាំង Sinopharm ដែលបានអនុវត្តមួយផ្នែកធំ នៅក្នុងប្រទេសម៉ារ៉ុករួមមានមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំហើយជាលទ្ធផល បានបង្ហាញថា វាពិតជាមានអំណោយផល ដល់ប្រជាជនរបស់ម៉ារ៉ុកយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។
ម៉ារ៉ុកបានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកាលពិថ្ងៃទី២៩ ខែមករាមកទៅទីតាំងចំនួន៣ ០០០កន្លែង បន្ទាប់ពីបានធ្វើការបញ្ជាទិញវ៉ាក់សាំងរបស់ចិនមួយនេះ បានទៅដល់៦៦លានដូសនិងមួយចំនួនទៀតពីអង់គ្លេសគឺ AstraZeneca៕