លោកឧកញ៉ា អ៊ុច សម្បត្តិ ព្រមទាំង លោកជំទាវ ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក និងអគ្គនាយិកាគ្រួសារកក់ក្ដៅ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចូលជួបសម្ដែងការគួរសមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ភូមិគ្រឹះសម្ដេចផ្ទាល់តែម្ដង មុនចូលឆ្នាំថ្មីប្រពៃណីចិនមកដល់។
លោកឧកញ៉ា អ៊ុច សម្បត្តិ បង្ហោះនៅលើទំព័រហ្វេសប៊ុកថា៖”ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ”។
លោកឧកញ៉ា សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។