ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ

ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ ដែលគេស្គាល់ឈ្មោះថា B.1.1.7 ដែលបានរកឃើញជាលើកដំបូង នៅចក្រភពអង់គ្លេស។

មានករណីចំនួន១៣ ក្នុងចំណោមវីរុសប្រភេទថ្មី ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលគេហៅថា B.1.351និងមាន០៣ករណីនៃប្រភេទថ្មី ឈ្មោះថា P.1 ដែលបានរកឃើញនៅប្រេស៊ីល។

ខាង CDC បានឲ្យដឹងថា វីរុសក្លាយពូជទាំងនេះ បច្ចុប្បន្នកំពុងតែឆ្លងរាលដាល នៅសហរដ្ឋអាមេរិក។

ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិកាំង ហៅកាត់ថា (JAMA) បានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រថា ប្រភេទវីរុស B.1.1.7 និង B.1.351 បង្កការព្រួយបារម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ ដោយសារតែទិន្នន័យភ្លាមៗ បង្ហាញអំពីការកើនឡើងនៃ ការឆ្លងជំងឺរបស់វីរុសទាំងនោះ៕