សៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាប ឲ្យដឹងថា ផ្ទះចំនួនពីរខ្នងត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងដីឡូត៍តែមួយ ម្ចាស់តែមួយ ស្ថិតនៅក្រុមទី៣ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គ្រោះអគ្គីភ័យចំថ្ងៃសែនចូលឆ្នាំចិន បណ្តាលឲ្យផ្ទះចំនួនពីរខ្នង ម្ចាស់ផ្ទះឈ្មោះ ទេព សំបាន ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរលក់ដូរ។
លោកថាសមត្ថកិច្ចបានដាក់ការសន្និដ្ឋានបឋមថា អាចបណ្តាលមកពីឆ្លងចរន្តភ្លើង។
លោកបានអះអាងថា ផ្ទះទី១ មានទំហំទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាប្រភេទផ្ទះទៀម ដំបូលប្រក់សង្ក័សី ជញ្ជាំងក្តារ និងខ្នងផ្ទះទី២ទំហំទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រជិតគ្នាដំបូលសង្ក័សីជញ្ជាំងស័ង្កសី បណ្តាលឱ្យខូចខាតទាំងស្ទ្ររុង។ ចំណែក ព្យសម្បត្តិនៅក្នុងផ្ទះ រួមមានម៉ូតូម៉ាកហុងដាឌ្រីម ពីរគ្រឿង រឺម៉កសណ្តោងមួយគ្រឿង រឺម៉កកង់បីមួយគ្រឿងប្រាក់ចំនួន៤០០០ដុល្លារ ទូរទស្សន៍មួយគ្រឿង គ្រែ ទូរទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន ត្រូវឆេះខូចខាតទាំងស្រុង។
សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបួនគ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាបមួយគ្រឿងកងរាជអាវុធហត្ថក្រុងសៀមរាបពីរគ្រឿង អាជ្ញាធរអប្សរាមួយគ្រឿង ហើយពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២១៕