ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា “និយ័តករមូលបត្រកម្ពុជា”
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការមូលបត្រកម្ពុជា ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជាត្រូវបានប្រែក្លាយជានិយ័តករមូលបត្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។
ដូច្នេះឈ្មោះរបស់ “គណៈ កម្មការមូលបត្រកម្ពុជា” ត្រូវប្តូរទៅជា “និយ័តករមូលបត្រ កម្ពុជា” ហើយនិយ័តករមូលបត្រកម្ពុជាបន្តប្រើប្រាស់និមិត្តសញ្ញានិងត្រារបស់គណៈកម្មការមូលបត្រកម្ពុជា រហូតដល់មានការជូនដំណឹងជាថ្មី ៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖