ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

រដ្ឋបាលខេត្តព្រះសីហនុ  ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍ ។

នេះយោងតាម សេចក្តីជូនដំណឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាប ថា÷ ក្នងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម។