ត្បូងឃ្មុំ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» អមដំណើរដោយ លោក ប៊ុន សុភក្តិរិទ្ធ អគ្គនាយករង និងសហការី ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
លោកអគ្គនាយក និងសហការី បានបន្តចុះត្រួតពិនិត្យទីតាំងដី និងវាយតម្លៃអំពីស្ថានភាព និងលទ្ធភាពជាក់ស្តែង ដើម្បីដំណើរការសាងសង់អគារថ្មី្មរបស់សាខា ក.ប.ប. ខេត្តក្រចេះ នាពេលខាងមុខ៕