ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។
ក្នុងសារលិខិតរបស់ លោកស្រីកិត្តិសង្គបណ្ឌិត បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ អ៊ូ សាន សាយ ឈុំ និងបួងសួងសុំឲ្យគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា លោកជំទាវ អ៊ូ សាន និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើ ឲ្យប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕