អន្តរជាតិ៖ វៀតណាម បានប្រកាសពីដំណើរ ការចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ដំបូងជាមួយ នឹងក្រុមការងារសុខាភិបាល នៅទូទាំងប្រទេសពោលគឺនៅក្រោយពេលដែល ខ្លួនបានគ្រប់គ្រងស្ថានភាពឡើងវិញ នៅក្នុងរលកវាយប្រហារលើកទី៤។
ចាប់តាំងតែពីការវាយប្រហារដំបូង និងពង្រឹងកម្មវិធីនៃការធ្វើចត្តាឡីស័កនៅក្នុងប្រទេសផងដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចតិចតួចបំផុត ធៀបទៅនឹងបណ្តា ប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ប្រទេសវៀតណាមត្រូវបានគេដឹងថា បានធ្វើការគ្រប់គ្រងទៅលើ ការរីកដាលនៅត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះក្នុងនាមជាប្រទេសដែលមាន ពលរដ្ឋរហូតទៅដល់ ៩៦ លាននាក់ ហើយចំនួនអ្នកស្លាប់ មានត្រឹមតែ៣៥នាក់ គិតចាប់តាំងតែពីទទួល រងការវាយប្រហារកាលពីខែកុម្ភៈឆ្នាំទៅ។
តាមផែនការក្រុមអ្នកធ្វើការ ជួរមុខក្រុមកម្លាំង សន្តិសុខក្រុមស្ថានទូតគ្រូបង្រៀន ព្រមទាំងមនុស្សអាយុច្រើនជាង៦៥ឆ្នាំ នឹងត្រូវផ្តល់ វ៉ាក់សាំងដោយមិនគិតថ្លៃឡើយ៕