ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចុះបិទ កន្លែងបើកអាជីវកម្មលួចលាក់ល្មើសនិង វិធានការណ៏របស់ក្រសួងសុខាភិបាល ៣កន្លែងស្ថិតនៅក្នុងខណដូនពេញ ខណ្ឌ៧មករា និងខណ្ឌមានជ័យ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន ៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអានាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាល និងឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់ នៅចំណុចភោជនីយ ដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ទីតាំងភោជនីយដ្ឋា នANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងស្រីការ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ពួកគេទាំងអស់បានលួចលាក់ច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ។
បន្ទាប់ពីធ្វើការបិទទីតាំងខាងលើនិងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី លោក ឃួង ស្រេង បានបន្តចុះបិទបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។
នៅយប់ថ្ងៃដដែល អាជ្ញាធររាជធានីភ្នំពេញ ក៏បានបន្តចុះបិទភោជនីយដ្ឋានឈ្មោះ អាត់ជួង ដែលស្ថិត នៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បេីកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ ១៩។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំ ឲ្យអភិបាល ខណ្ឌ៧ មករានិងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២នេះជាផ្លូវការ ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០កុម្ភៈនេះ៕