ព្រៃវែង៖ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ បានស្នើសុំគោលការណ៍ ទៅអភិបាលខេត្តព្រៃវែង សុំបិទផ្លូវចំនួន០៤ទីតាំង ក្នុងស្រុកពាមរក៍ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ និងទប់ស្កាត់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ។
នេះយោងតាមលិខិតចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកពាមរក៍បានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី នៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែងកន្លងមក។
លិខិតដដែលបានបន្តថា រដ្ឋបាលស្រុកពាមរក៍ ស្នើសុំគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្តព្រៃវែង ដើម្បីបិទផ្លូវចំនួន០៤ទីតាំង មានឃុំព្រែកខ្សាយ(ខ) អ្នកលឿង ព្រែកខ្សាយ(ក) និងឃុំពាមរក៍ ក្នុងការទប់ស្កាត់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ៕