ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ ព្រះមេគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត

សៀមរាប៖ ព្រះមេគណខេត្តសៀមរាប អាតាករោ ជុំ គឹមឡេង បានស្នើសុំឲ្យរាជរដ្ឋា ភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិក ថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។

នេះយោតាមបានធ្វើលិខិត ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១  ក្រាបបង្គំទួលថ្វាយ មកសម្តេចព្រះមហាសុមេធា ធិបតីកក្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងលិខិតនេះ បានបញ្ជាក់ថា អ្វីដែលគួរឲ្យសោកស្តាយបំផុត គឺបុគ្គលផែង វណ្ណៈ បាន ឡាយ(live) តាមផេករបស់ខ្លួនបានលើកឡើងថា បើវាយកូនខ្ញុំបែបនេះ ខ្ញុំ អត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត និងបានចោទបន្ថែមនូវ ពាក្យមិនពិត ដោយពោលថា លោកសង្ឃជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេ តាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហាមន្ត្រីថេរសភាសង្ឃខេត្ត ដែល ធ្វើឲ្យប៉ះពាលកិតិ្តយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។

លិខិតដដែលបានបញ្ជាក់ថា មិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានជេរប្រមាថ មើល ងាយដល់មន្ត្រីរាជការ អជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរទៀតផង  ដោយពោលពាក្យ ថា «ចង់យកផ្តៅទៅវាយក្បាលម្នាក់បីផ្តៅទៀតផង» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅវត្តរាជបូណ៍ មានករណីថតវីដេអូ នូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បានធ្វើឲ្យព័ត៍មាននេះដឹដល់សាធារណជន ។