ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់ស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈដែលបានការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែ។
សំណើរចាត់វិធានការផ្លូវច្បាប់ចំពោះ បុគ្គល ផែង វណ្ណៈ នេះ ត្រូវបានលោក ពេជ្រ ស្រស់ អះអាងថា ធ្វើឡើងដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។
ពាក់ព័ន្ធករណីនេះ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។
លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី ១៨មីនាបានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ WWW.phengvennaknews.com របស់លោក ផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណបានជេរប្រមាទចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របសរដ្ឋ និង ជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្ដល់ទុក នៅក្រសួព័ត៌មាន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះថា «ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហា ពិន សែម សូមសម្តេចសង្ឃ ព្រះមេត្តាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គលនេះ ពីព្រោះច្បាប់មានចែងហើយ។
បើយោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថានឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាពឬវត្ថុអ្វីមួយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។
ដោយឡែកមាត្រា៥១៦ គឺចែងថា ការប្រមាថចំពោះ ព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី១ថ្ងៃ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០០ រៀល ទៅ ១ សែនរៀល។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»៕