កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ បានចេញលិខិតជម្រាបទៅលោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់អាចម៍ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវកាយអាចម៍ដីចេញវិញ ហើយត្រូវរក្សាព្រៃកោងកាង ឲ្យដូចភាពដើម។