ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់ផ្តើមដំណើរការសាងសង់ លំនៅឋានប្រណិតរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល

កណ្តាល៖ លំនៅឋានប្រណិត និងតម្លៃសមរម្យរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល បានចាប់ផ្តើមដំណើរបញ្ចុះបឋមសិលា សាងសង់លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែលស្ថិតក្នុងភូមិអូរចា ឃុំភ្នំស្អាង ស្រុងស្អាងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ​។

ទោះស្ថិតក្នុងដំណាក់កាលនៃការរីរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ យ៉ាងក៏ដោយ ការវិនិយោគលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការទៅមុខ ប្រកបដោយផ្លែផ្កា ទាំងលំនៅឋានបែបទំនើបស៊ីវិល័យមានតម្លៃខ្ពស់និងលំនៅឋានបែបប្រណិតមានតម្លៃសមរម្យ ទាំងនៅទីប្រជុំជន និងតាមបណ្តាខេត្តនានានៅតែដំណើរការជាបន្តបន្ទាប់ នេះជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេស នៅក្នុងកាលៈទេសៈនេះ។

លោកឧកញ៉ា ហ៊ួត ជា បានថ្លែងថា ការបង្កើតឱ្យមានក្រុមហ៊ុនសាងសង់លំនៅដ្ឋាននេះ ដោយមើលឃើញថា ប្រជាជនកម្ពុជា ពិតជាមានតម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានប្រណិតភាពនេះច្រើន ទាំងនៅទីប្រជុំជន និងនៅទីជនបទ ដូច្នេះហើយទើបលោកឧកញ៉ាដែលមានធនធានខាងគ្រឿងសំណង់យូឆ្នាំ បានចាប់ដៃគូជាមួយលោកឧកញ៉ា វ៉ាន់ វាសនា ដែលមានបទពិសោធន៍និងជោគជ័យក្នុងវិស័យដីធ្លី និងអចលនៈទ្រព្យបានបោះទុនវិយោគលំនៅដ្ឋានបែបប្រណិតនិងតម្លៃ សមរម្យនៅទីនេះបំរើជូនប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការលំនៅដ្ឋានប្រភេទេនេះ។

លោកឧកញ៉ា បានបញ្ជាក់ថា តំបន់នេះ ជាតំបន់កំពុងផ្ទុះការអភិវឌ្ឍន៏ខ្លាំង មានសក្តានុពលសេដ្ឋកិច្ច មានផ្លូវធំៗតភ្ជាប់ខ្វាត់ខ្វែង មានតំបន់ទេសចរណ៍ ជាពិសេសនៅក្រោយព្រលានយន្តហោះថ្មីនេះ ហើយតំបន់នេះកាន់តែមានការរីកចម្រើនខ្លាំង ថែមទៀត មានក្រុមហ៊ុនបរទេសជាច្រើន បាននឹងកំពុងរៀបចំធ្វើការវិនិយោគនៅជុំវិញតំបន់នេះផងដែរ។

លំនៅដ្ឋានប្រណិតរបស់ក្រុមហ៊ុនហួ៊ត ជា ម៉ាកិត្យានេះ មានជាប្រភេទផ្ទះល្វែង វីឡាភ្លោះ វិឡាទោលមានតម្លៃសមរម្យដែលប្រជាពលអាចមានលទ្ធភាពទិញនិងរស់នៅយ៉ាងមានសុវត្ថិភាព មានតម្លៃចាប់ពី ៣៨០០០ដុល្លាររហូតដល់ជាង១០ម៉ឺនដុល្លារ សម្រាប់វិឡាទោល ។

សូមបញ្ជាក់ថា ជាក់ស្តែងលំនៅដ្ឋានប្រណិតរបស់ក្រុមហ៊ុនហ៊ួត ជា ដែលទើបតែចាប់ផ្តើមគម្រោងទី១ ហ៊ួតជា វិចិត្រដារ៉ា ជាប់ជើងភ្នំបាសិតនិងជិតភ្នំរាបក្នុងសង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានបើកដំណើរការសាងសង់កាលពីពេលកន្លងទៅថ្មីៗនេះ ទទួលការគាំទ្រនិងទុកចិត្តយ៉ាងខ្លាំងពីអតិថិជន ក៏មានគម្រោងទី២ ដែលមានទីតាំងនៅក្បែព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល បានចាប់ផ្តើមដំណើរការសាងសង់ថ្មីទៀតហើយ ដោយមានអតិថិជនទិញនិងកក់ប្រាក់អស់រហូតដល់ទៅជាង២០ភាគរយរួចទៅហើយ ៕