ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន គោរពចូលរួមនាឱកាសថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំ របស់សម្តេចតេជោ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន ថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ នេះ។

រដ្ឋលេខាធិការផ្ញើសារគោរពជូនសម្តេចថា “ខ្ញុំបាទ យន្ត មីននិងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ”។

 

រដ្ឋលេខាធិការ យន្ត មីន សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងមោទនភាពចំពោះស្នាដៃធំៗយ៉ាងច្រើនឥតគណនា ដែល សម្តេចតេជោ សម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ។

សម្តេចតេជោ ហ៊ុន សែន គឺ ជា វីរកុលបុត្រខ្មែរស្នេហាជាតិមួយរូបដែលបានលះបង់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពជាតិខ្មែរកាន់តែល្បីលើឆាក អន្តរជាតិ។

ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំកន្លងមកនេះ សម្តេច  បានខិតខំប្រឹងប្រែងទប់ស្កាត់ និងផ្តល់វ៉ាក់សាំងដែលជាខឿនការពារសុខភាពប្រជាជន ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា សូមគោរពប្រសិទ្ធពរជ័យជូនចំពោះ សម្តេច និងសម្តេចកិត្តិ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។