កំពង់ចាម៖ មនុស្ស០២នាក់បានជាសេះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យខេត្តកំពង់ចាម អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។
តាមការឲ្យដឹងពីមន្ទីរពេទ្យខេត្តកំពង់ចាមបានបញ្ជាក់ថា អ្នកបានជាសេះស្បើយពីជំងឺកូវីដ-១៩ មានឈ្មោះ វ៉ាន់ ណាក្រូ និងឈ្មោះ មុី សុីថាន ។
នេះដោយការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយកង ទ័ពអាវស ដែលជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ បានថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រហូតអ្នកជំងឺចំនួន០២ នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស។
លទ្ធផលតេស្តមន្ទីរពិសោធន៍ អវិជ្ជមានចំនួន០២ ដង ជាប់គា្ន ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យលោកទំាងពីរចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។ ប៉ុន្តែអ្នកទាំងពីរត្រូវគោរពទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងវិធានការរបស់ក្រសួងសុខាភិបាល ដោយបន្តនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ជូនដំណើរអ្នកជំងឺទាំងពីរ នៅក្នុងឱកាសនោះមានលោកសាស្ត្រាចារ្យ ជំនួយ ច្រឹង នរិទ្ធ និង លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យ តំណាងលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ ចាម ព្រមទាំងលោក លោកស្រី ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រចាំមន្ទីរពេទ្យខេត្តកំពង់ចាម ៕