ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ដែលកំពុងតែធ្វើចត្តាឡីស័កនិងជួបទុក្ខលំបាកខ្វះខាតចំនួន ១៦០គ្រួសារ។
ដោយឃើញទុក្ខលំបាករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ១ប៉ាវ(២៥គីឡូក្រាម) មី១កេស និងសាច់ជ្រូក២គីឡូក្រាមក្នុងមួយគ្រួសារ៕