យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែមេសា នេះបញ្ជាក់ថា «សូមធ្វើការណែនាំដល់មន្ទីរទេស ចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧-២០ ខែមេសា ឆ្នាំ២០២១»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការហាម ឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕